Live More Abundantly Health Training
Water refreshes life! Drink enough water every day! This is one of the key messages shared in the Live More Abundantly lifestyle program that works with community members with non communicable diseases or at risk. During 18 sessions they are coached to make lifestyle changes to improve their health and reduce health risks. The program is part of ADRA’s Adventist Community Services and Best CHOICES projects, currently working with persons in 5 villages, with plans to start in more villages soon. Each participant receives a kit with a water bottle, pedo-meter, cookbook and notebook with key program information, all within a eco-friendly carry bag.
The Adventist Community Services project is funded by Advocates for Southeast Asians and the Persecuted (ASAP Ministries), Cambodia Adventist Mission, Southeast Asia Union Mission and ADRA.
Best CHOICES project is funded by the Australian Government and ADRA Australia
ទឹកធ្វើឲ្យជីវិតស្រស់ស្រាយ! សូមផឹកទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ!
នេះគឺជាសារគន្លឹះមួយក្នុងចំណោមសារគន្លឹះជាច្រើនទៀតដែលបានចែករំលែកនៅក្នុងកម្មវិធីជីវិតរុងរឿងដែលធ្វើការជាមួយក្រុមសហគមន៍ដែលមានជម្ងឺមិនឆ្លងឬកំពុងជួបហនិភ័យនឹងជម្ងឺមិនឆ្លង។ ក្នុងកំឡុងពេលវគ្គសិក្សាចំនួន១៨វគ្គ ក្រុមសហគមន៍បានទទួលការបណ្តុះបណ្តាលលើកទឹកចិត្តឲ្យធ្វើការផ្លាស់ប្តូរនូវទំលាប់ជីវិតប្រចាំថ្ងៃដើម្បីឲ្យសុខភាពបានប្រសើរឡើងនិងកាត់បន្ថយនូវហនិភ័យផ្សេងៗ។ កម្មវិធីនេះគឺជាផ្នែកនៃគម្រោងកិច្ចបម្រើសហគមន៍អាត់វែនទីស្ទ និងគម្រោងជម្រើសដ៏ល្អបំផុតរបស់អង្គការអាដ្រា ដែលកំពុងដំណើរការជាមួយក្រុមសហគមន៍ក្នុង៥ភូមិ និងគ្រោងពង្រីកទៅកាន់ភូមិផ្សេងៗបន្ថែមទៀតនាពេលខាងមុខ។ អ្នកចូលរួមម្នាក់ៗនឹងទទួលបាននូវកញ្ចប់សម្ភារៈមួយចំនួនមានដូចជាដបទឹក ឧបករណ៍វាស់ជំហាន សៀវភៅចំអិនម្ហូប សៀវភៅសរសេរដែលមានភ្ជាប់ជាមួយនូវសារគន្លឺះនិងពត៍មានសំខាន់ៗ ដែលរបស់ទាំងនេះនឹងត្រូវដាក់ជូនក្នុងថង់បរិស្ថានជូនផងដែរ។
គម្រោងកិច្ចបម្រើសហគមន៍អាត់វែនទីស្ទ ទទួលជំនួយមកពីព័ន្ធកិច្ចគាំទ្រសម្រាប់អាស៊ីអាគ្នេយ៍ (អាសាប) បេសកកម្មអាត់វែនទីស្ទកម្ពុជា បេសកកម្មសហព័ន្ធអាស៊ីអាគ្នេយ៍ និងអង្គការអាដ្រា។
គម្រោងជម្រើសដ៏ល្អបំផុត ទទួលជំនួយមកពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងអង្គការអាដ្រាអូស្ត្រាលី!